#ការដោះលែងទាហានខ្មែរទាំង១៨រូប

Articles by Tag ការដោះលែងទាហានខ្មែរទាំង១៨រូប

ការដោះលែងទាហានខ្មែរទាំង១៨រូបស្ថិតក្នុងភាពស្រពេចស្រពិល ខណៈនាយករដ្ឋមន្ត្រីថៃ គេចវេះមិនឆ្លើយសំណួរអ្នកកាសែតជុំវិញបញ្ហានេះ

ដោយ​ ​ ខេមបូណូមីស
ការដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូបកំពុងស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយនាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានគេចវេះមិនឆ្លើយសំណួរអ្នកកាសែតជុំវិញបញ្ហានេះនៅក្នុងអំឡុងពេលលោកដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសសិង្ហបុរី នៅថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា សម្រាប់កិច្ចពិភាក្សាផ្លូវការ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិថៃបានបញ្ជាក់ថា ថៃនឹងដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូប លុះត្រាតែកម្ពុជាបានបំពេញលក្ខខណ្ឌបាន២សិនក្នុងចំណោមលក្ខខណ្ឌទាំង៤ដែលបានព្រមព្រៀងគ្នា។