#ការនាំចូលទំនិញយុទ្ធសាស្ត្រ

Articles by Tag ការនាំចូលទំនិញយុទ្ធសាស្ត្រ

ក្រៅពីប្រេងឥន្ធនៈ និងបន្លែផ្លែឈើ តើកម្ពុជា គួរបិទការនាំចូលទំនិញយុទ្ធសាស្ត្រមួយចំនួនទៀតរបស់ថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចដែរឬទេ?

ដោយ​ ​ ខេមបូណូមីស
កម្លាំងប្រដាប់អាវុធថៃ បានបាញ់ប្រហារមកលើពលរដ្ឋខ្មែរស្លូតត្រង់ និងបានបង្កអរិភាពនៅតាមព្រំដែនមកលើកម្ពុជា ជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា មានពលរដ្ឋស៊ីវិលកម្ពុជាម្នាក់បានស្លាប់ និង៣នាក់រងរបួសធ្ងន់ ដោយសារការបាញ់ប្រហារដ៏សាហាវព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅចំណុចខ្សែបន្ទាត់ព្រំដែន ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។