ថៃ អះអាងថា នឹងគ្មានការបើកច្រកព្រំដែនជាមួយកម្ពុជា ឡើងវិញឡើយ បើគ្មានការឯកភាពពីពលរដ្ឋថៃ
ដោយ
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានចាត់ទុកការដកអាវុធរបស់ប្រទេសកម្ពុជា ចេញពីតំបន់ព្រំដែនជាវឌ្ឍនភាពល្អប្រសើរមួយ ហើយថា ការបើកច្រកទ្វារព្រំដែនជាមួយកម្ពុជា ឡើងវិញ នឹងធ្វើឡើងដោយឆ្លងកាត់មតិយោបល់របស់សាធារណជន។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីមានអាយុកាល៤ខែរូបនេះបានអះអាងថា ការដោះលែងទាហានកម្ពុជា ទាំង១៨នាក់ នឹងត្រូវធ្វើឡើងតាមលក្ខខណ្ឌដែលបានកំណត់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។