ប្រតិបត្តិការបង្ក្រាប Online Scams នៅបុរី ប៉េង ហួត បឹងស្នោរ បានឃាត់ខ្លួនជនជាតិចិន ១៩នាក់
ដោយ
ជនជាតិចិន ១៩ នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញឃាត់ខ្លួន នៅទីតាំងបុរី ប៉េង ហួត បឹងស្នោរ ខណ្ឌច្បារអំពៅ ក្រោយពីរកឃើញថា ទីតាំងនោះ ត្រូវបានជនល្មើសប្រើប្រាស់ជាកន្លែងសម្រាប់ប្រព្រឹត្តអំពើឆបោកតាមអនឡាញ ( Online Scams)។
ប្រតិបត្តិការបង្ក្រាបសំបុកឆបោកអនឡាញនេះ បានធ្វើឡើងនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធី ច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។