#ការបិទព្រំដែនកម្ពុជា-ថៃ

Articles by Tag ការបិទព្រំដែនកម្ពុជា-ថៃ

ថៃនឹងខាតជាង៣ពាន់លានដុល្លារ បើព្រំដែនថៃ-កម្ពុជា បន្តបិទរហូតដល់ដាច់ឆ្នាំនេះ

ដោយ​ ​ ខេមបូណូមីស
រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោក អានុទីន ឆានវីរៈគុល បានព្យាករថា សេដ្ឋកិច្ចថៃ អាចនឹងរងការខាតបង់រហូតដល់ជាង៣ពាន់លានដុល្លារអាម៉េរិក ប្រសិនបើច្រកទ្វារព្រំដែនកម្ពុជា-ថៃ បន្តបិទរហូតដល់ដំណាច់ឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ថា ក្រោយមានជម្លោះព្រំដែនជាមួយកម្ពុជា យោធាថៃ បានបិទច្រកទ្វារព្រំដែនជាមួយកម្ពុជា ទាំងស្រុងជាឯកតោភាគី ដែលធ្វើឱ្យការដោះដូរពាណិជ្ជកម្មឆ្លងព្រំដែនរវាងប្រទេសទាំងពីរត្រូវបានជាប់គាំង។