ក្រោយរងការបង្ក្រាបយ៉ាងចាស់ដៃនៅកម្ពុជា និងបណ្តាប្រទេសនានា ក្រុមឆបោកអនឡាញបានរត់ទៅបោះមូលដ្ឋានថ្មីនៅប្រទេសស្រីលង្កា
ដោយ
ប្រទេសស្រីលង្កា កំពុងក្លាយជាមូលដ្ឋានថ្មីសម្រាប់បណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញអន្តរជាតិ ដែលមានជនជាតិចិន ជាមេខ្លោងធំ ខណៈគេជឿថា ឧក្រិដ្ឋជនមួយចំនួនកំពុងរត់ចេញពីតំបន់ដែលរងការបង្ក្រាបយ៉ាងខ្លាំងក្លាពីប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា។ ក្រុមស៊ើបអង្កេតបានលើកឡើងថា គោលនយោបាយចូលប្រទេសដោយមិនបាច់មានទិដ្ឋាការ បណ្តាញទូរគមនាគមន៍ដ៏រឹងមាំ សម្បូរការិយាល័យជួល និងមានប្រព័ន្ធផ្ទេរប្រាក់ក្រៅផ្លូវការ ធ្វើឱ្យស្រីលង្កា កំពុងទាក់ទាញបណ្ដាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញឱ្យទៅបោះមូលដ្ឋាននៅទីនោះ។