ក្រុមប្រទេសឈូងសមុទ្រជំរុញឱ្យ UN ទប់ស្កាត់ការវាយប្រហាររបស់អ៊ីរ៉ង់ និងការពារសន្តិសុខនាវាចរណ៍
ដោយ
ប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ជំរុញឱ្យអង្គការសហប្រជាជាតិចាត់វិធានការជាបន្ទាន់ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារមកលើបណ្ដាប្រទេសក្នុងតំបន់។ GCC បានថ្កោលទោសសកម្មភាពយោធារបស់អ៊ីរ៉ង់ថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ស្របពេលសហរដ្ឋអាម៉េរិកប្រកាសបង្កើនការវាយប្រហារលើអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម។