បើក្រុមហ៊ុនយក្ស Chevron លក់ស្ថានីយប្រេងកាល់តិច តើវាអាចធ្វើឱ្យប៉ះពាល់ដល់អ្នកលក់រាយនៅកម្ពុជា ទេ?
ដោយ
ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អាម៉េរិក Chevron ត្រូវបានគេរាយការណ៍ថា គ្រោងនឹងលក់រោងចក្រចម្រាញ់ប្រេង និងស្ថានីយប្រេងឥន្ធនៈក្រោមស្លាកយីហោកាល់តិច នៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២៦ ខណៈក្រុមហ៊ុនជប៉ុន Eneos កំពុងចរចាទិញយកទ្រព្យសកម្មរបស់ក្រុមហ៊ុននេះ។ ទាក់ទិននឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការផ្ទេរម្ចាស់ភាគហ៊ុននេះនឹងមិនបង្កឱ្យមានការរំខានដល់ការផ្គត់ផ្គង់ប្រេងក្នុងស្រុក ឬប៉ះពាល់ដល់ដំណើរការរបស់ស្ថានីយលក់រាយប្រេងកាល់តិចទាំង៥៣ទីតាំងនៅកម្ពុជានោះឡើយ។