តើស៊ុយអែត ចងលក្ខខណ្ឌអ្វីខ្លះសម្រាប់កិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ឱ្យថៃ?
ដោយ
ប្រទេសស៊ុយអែត ដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែសីហា ថា ខ្លួនបានចុះកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង Gripen ដ៏ទំនើបបំផុតរបស់ខ្លួនចំនួន៤គ្រឿងឱ្យប្រទេសថៃ ក្នុងតម្លៃជិត៦០០លានដុល្លារអាម៉េរិក ដែលធ្វើឱ្យអន្តរជាតិ កំពុងមានការភ្ញាក់ផ្អើល និងតានដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ស្របពេលដែលថៃ កំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា ហើយកងទ័ពថៃ ក៏ធ្លាប់បានប្រើយន្តហោះចម្បាំង Gripen នៅក្នុងសង្គ្រាមឈ្លានពាន៥ថ្ងៃរបស់ថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។