#ក្រសួងការបរទេសឥណ្ឌា

Articles by Tag ក្រសួងការបរទេសឥណ្ឌា

ក្រសួងការបរទេសឥណ្ឌាចេញឆ្លើយតបតាមផ្លូវការទូត ប្រឆាំងនឹងការរុះរើរូបសំណាកព្រះហិណ្ឌូនៅក្នុងទឹកដីកម្ពុជា ដោយកងទ័ពថៃ

ដោយ​ ​ ខេមបូណូមីស
ក្រោយពីមានការបង្ហោះសារនៅលើបណ្ដាញសង្គម X របស់អតីតសមាជិកសភាឥណ្ឌា លោក វីចាយ៉ាសៃ រេតឌី វី (Vijayasai Reddy V) កាលពីថ្ងៃទី ២៣ ខែធ្នូ ដែលបានរិះគន់ខ្លាំងៗ ទៅលើយោធាថៃ ចំពោះការឈូសកម្ទេចរូបសំណាក់ព្រះហិណ្ឌូ ដែលបានសាងសង់នៅលើទឹកដៃនៃប្រទេសកម្ពុជារួចមក ឥឡូវនេះ អ្នកនាំពាក្យផ្លូវការនៃក្រសួងការបរទេសឥណ្ឌា នៅថ្ងៃទី ២៤ ខែធ្នូ បានចេញមកស្ដីបន្ទោសទង្វើរបស់យោធាថៃថា ជាការមិន មិនគោរពឱ្យតម្លៃលើសាសនាហិណ្ឌូ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកគោរពជឿជាក់នៅជុំវិញពិភពលោក ហើយថារឿងបែបនេះមិនគួរកើតឡើងនោះឡើយ។