#ខ្លាចអន្តរជាតិដឹងការពិត

Articles by Tag ខ្លាចអន្តរជាតិដឹងការពិត

ខ្លាចអន្តរជាតិដឹងការពិត ថៃជះលុយជិត៣០ម៉ឺនដុល្លារ ដើម្បីផ្សព្វផ្សាយកាឡៃព័ត៌មានពាក់ព័ន្ធជម្លោះព្រំដែនជាមួយខ្មែរ

ដោយ​ ​ ខេមបូណូមីស
រដ្ឋាភិបាលថៃហាក់ដូចជាកំពុងមានការព្រួយបារម្ភ និងជ្រួលច្របល់ខ្លាំង ខ្លាចបាត់បង់ប្រៀបខាងផ្នែកព័ត៌មាននៅលើឆាកអន្តរជាតិ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលថៃបានសម្រេចអនុម័តកញ្ចប់ថវិកាបន្ថែមយ៉ាងប្រញាប់ប្រញាល់ ដើម្បីយកទៅបម្រើការលើសមរភូមិព័ត៌មានពាក់ព័ន្ធរឿងព្រំដែនជាមួយកម្ពុជា។ កាសែត The Nation របស់ថៃបានទម្លាយថា កញ្ចប់ថវិកាដែលរដ្ឋាភិបាលរបស់លោក អនុទីន ឆានវីរៈគុល បានអនុម័តនោះមានទំហំទឹកប្រាក់រហូតដល់ទៅជិត៣០ម៉ឺនដុល្លារអាម៉េរិកឯណោះ ដើម្បីគ្រាន់តែយកមកផ្ចុងផ្ដើមការងារវាយលុកខាងព័ត៌មាន។