គណបក្សភឿថៃស្នើឱ្យតុលាការធម្មនុញ្ញពន្យារពេលសម្រេចលើជោគវាសនារបស់លោកស្រី ផែថងថាន
ដោយ
មកទល់ពេលនេះជោគវាសនាកៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ដោយកំពុងរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញរបស់ថៃ។ តែយ៉ាងណាសមាជិកសភារបស់គណបក្សភឿថៃបានស្នើជាសាធារណៈឱ្យតុលាការធម្មនុញ្ញពន្យារពេលការសម្រេចចិត្តរបស់ខ្លួន ក្រោមហេតុផលថៃកំពុងមានបញ្ហាព្រំដែន និងវិបត្តិនយោបាយ។ បច្ចុប្បន្នគេនៅមិនទាន់ដឹងទេថា តើជោគវាសនារបស់លោកស្រី ផៃថងថាន និងលោក ថាក់ស៊ីន នឹងទៅជាយ៉ាងណានោះទេ ដោយគេគ្រាន់តែដឹងថា ត្រកូលនេះកំពុងប្រឈមនឹងរឿងក្តីធំៗយ៉ាងតិច៣។