ក្រៅពី អេ អឹម ខេ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនទៀតកំពុងត្រៀមខ្លួនក្លាយជាធនាគារពាណិជ្ជ
ដោយ
ស្របពេលដែលវិស័យហិរញ្ញវត្ថុនៅកម្ពុជា កំពុងរីកលូតលាស់ និងមានការប្រកួតប្រជែងខ្លាំងនៅមួយរយៈចុងក្រោយនេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនបានវិវត្តខ្លួនទៅជាធនាគារពាណិជ្ជ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ ជាក់ស្តែងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានបើកទំព័រប្រវត្តិសាស្រ្តថ្មីក្លាយជាធនាគារពាណិជ្ជជាផ្លូវការ ក្រោយប្រតិបត្តិការអស់ជាង២០ឆ្នាំកន្លងមកនេះ។