ចិនអះអាងថា ការចាត់វិធានការលើមេយោធាកំពូលៗមិនមែនជារឿងផ្ទៃក្នុងនោះទេ តែជាការលុបឧបសគ្គ ដើម្បីពង្រឹងកងទ័ព
ដោយ
ការចាត់វិធានការរបស់អាជ្ញាធរចិនលើមេដឹកនាំយោធាជាន់ខ្ពស់កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ ជាពិសេសលើលោក ចាង យូជា (Zhang Youxia) បានបង្កឱ្យមានការភ្ញាក់ផ្អើល និងការវែកញែកយ៉ាងខ្លាំងពីសំណាក់មតិជាតិ និងអន្តរជាតិ។ ពាក់ព័ន្ធវិធានការដ៏ចម្រូងចម្រាសនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចេញមកបំភ្លឺថា ករណីទាំងនេះថា នេះជាយុទ្ធសាស្ត្រលុបបំបាត់ឧបសគ្គ ដើម្បីឈានទៅរកការធ្វើទំនើបកម្មយោធាឱ្យកាន់តែរឹងមាំ និងមានតម្លាភាព។