ប្រទេសថៃ មានករណីអ្នកស្លាប់ម្នាក់ ដោយសារឆ្លងជំងឺ អង់ត្រាក់ (Anthrax) ក្រោយពីទទួលទានសាច់គោ ខណៈមនុស្សយ៉ហោចណាស់ ២៤៧ នាក់ទៀត កំពុងស្ថិតនៅក្រោមការតាមដានសុខភាព
ដោយ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ពីការស្លាប់ពលរដ្ឋម្នាក់ ដោយសារជំងឺ អង់ត្រាក់ (Anthrax) នៅក្នុងខេត្ត មុខដាហាន ក្រោយពីជនរងគ្រោះរូបនោះ បានហូបសាច់គោ ដែលត្រូវបានគេផ្ដល់ឱ្យនៅក្នុងពិធីបុណ្យសាសនាមួយ។ មកទល់ពេលនេះ មនុស្សចំនួន ២៤៧ នាក់ទៀត កំពុងស្ថិតនៅក្នុងការតាមដានសុខភាព ក្នុងនោះ មនុស្ស២៨នាក់ ជាអ្នកដែលបានចូលរួមក្នុងទីសត្តឃាត និង ២១៩នាក់ គឺជាអ្នកបានបរិភោគសាច់គោឆៅ ដែលបានចែកនៅក្នុងពិធីសាសនានោះ។