តើការប្រើប្រាស់សន្លឹកបៀរសន្តិភាពបែបចិន អាចរំលត់ជម្លោះព្រំដែនកម្ពុជា-ថៃ បានដែរឬទេ?
ដោយ
វត្តមានរបស់ថ្នាក់ដឹកនាំកំពូលការបរទេស និងការពារជាតិរបស់ចិន នៅក្នុងយន្តការសន្ទនាយុទ្ធសាស្ត្រ ២+២ នៅភ្នំពេញ មិនត្រឹមតែជាការរឹតបន្តឹងចំណងមិត្តភាពដែកថែបប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានក្រុមអ្នកជំនាញមើលឃើញថា វាជាសារនយោបាយដ៏មានឥទ្ធិពលផ្ញើទៅកាន់រដ្ឋាភិបាលក្រុងបាងកក។ តើការធ្វើទំនើបកម្មយោធាកម្ពុជា ក្រោមខ្នងបង្អែករបស់ចិននឹងក្លាយជាកម្លាំងចលកររុញឱ្យថៃ ដកថយពីមហិច្ឆតាឈ្លានពានដែនអធិបតេយ្យកម្ពុជា ដែរឬទេ?