តើភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចថយចុះដែរ ឬទេ?
ដោយ
នៅមួយរយៈចុងក្រោយភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ដែលបង្កឡើងដោយការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកបានឡើងកម្តៅយ៉ាងខ្លាំង ដែលធ្វើឱ្យប្រព័ន្ធពាណិជ្ជកម្មពិភពលោករងការរំជើបរំជួល ជ្រួលច្របល់គួរឱ្យព្រួយបារម្ភ។ ការដំឡើងពន្ធដាក់គ្នាខ្ពស់កប់ពពករវាងមហាអំណាចសេដ្ឋកិច្ចផុតលេខទាំងពីរនេះ បានធ្វើឱ្យការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរស្ទើរទាំងស្រុងត្រូវបានជាប់គាំង ដែលធ្វើទំនិញត្រូវបានចាល់នៅតាមប្រទេសរៀងៗខ្លួន។