គ្រោះទឹកជំនន់ និងព្យុះបានជំរុញឱ្យតម្លៃបន្លែនៅវៀតណាមកើនឡើងពី៣០ទៅ១០០%
ដោយ
ក្រោយរងគ្រោះដោយសារព្យុះប្រមាណ១៣លើកផ្ទួនៗចាប់តាំងពីខែឧសភា រហូតដល់ខែវិច្ឆិកា បានធ្វើឱ្យខេត្តជាច្រើននៅវៀតណាមជួបគ្រោះមហន្តដូចទឹកជំនន់ ខ្យល់កំបុតត្បូង និងដីបាក់ស្រុតជាដើម។ បញ្ហាទាំងនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការដាំដុះបន្លែ និងផ្លែឈើរបស់ប្រជាពលរដ្ឋ ដែលជំរុញឱ្យតម្លៃបន្លែនៅក្នុងប្រទេសនេះកើនឡើងចន្លោះពី៣០ទៅ១០០%គួរឱ្យភ្ញាក់ផ្អើល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus។