តម្លៃប្រេងហក់ឡើង២០% ខណៈអ្នកជំនាញព្រមានថា វិបត្តិប្រេងថ្លៃនឹងអូសបន្លាយរាប់ខែទៅមុខទៀត
ដោយ
ទីផ្សារថាមពលសកលរងការរង្គោះរង្គើកាន់តែខ្លាំងក្រោយតម្លៃប្រេងបានហក់ឡើងជិត២០%ឈានដល់ជាង១០០ដុល្លារក្នុង១បារ៉ែលនៅព្រឹកថ្ងៃទី៩ ខែមីនា ដែលជាកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ មក។ ការហក់ឡើងនេះ កើតឡើងចំពេលដែលភ្លើងសង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែរីករាលដាលខ្លាំង ដែលបង្កជាក្តីបារម្ភពីការជាប់គាំងចរាចរណ៍ថាមពលនៅច្រកសមុទ្រហ័រមូស និងជំរុញឱ្យបណ្តាប្រទេសផលិតប្រេងយក្សៗនៅមជ្ឈិមបូព៌ា បង្ខំចិត្តកាត់បន្ថយការផលិតជាបន្តបន្ទាប់។