កងទ័ពថៃនៅតែបន្តវាយប្រហារមកលើកម្ពុជាយ៉ាងគឃ្លើន ដោយរំលោភលើអ្វីដែលខ្លួនបានសន្យាជាមួយលោក ដូណាល់ ត្រាំ
ដោយ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអះអាងថា ពីមួយថ្ងៃទៅមួយថ្ងៃទាហានថៃនៅតែបន្តពង្រើកការឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាកាន់តែគឃ្លើនទៅៗ ជាមួយនឹងសកម្មភាពឈ្លានពានដោយចេតនា និងគិតទុកជាមុន បើទោះបីជាថៃបានឯកភាពឱ្យមានបទឈប់បាញ់ តាមគំនិតផ្តួចផ្តើមរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាម៉េរិកយ៉ាងណាក្តី។ មិនត្រឹមតែបំពានលើអ្វីដែលខ្លួនបានសន្យាជាមួយអាម៉េរិកនោះទេ កងទ័ពឈ្លានពានថៃបានពង្រីកការពង្រាយកងទ័ពនៅតាមបណ្តោយលើទីតាំងថ្មីៗជាប់ជាមួយកម្ពុជាបន្ថែមទៀតផងដែរ។