តើតម្លៃទំនិញនៅលើទីផ្សារកម្ពុជា មានការប្រែប្រួលយ៉ាងណាដែរ ក្រោយបិទការនាំចូលពីប្រទេសថៃ?
ដោយ
ក្រោយកងទ័ពថៃ ឆ្មក់ចូលចាញ់ទាហានខ្មែរដល់លេណដ្ឋានកម្ពុជា បណ្តាលឱ្យទាហានខ្មែរម្នាក់ពលីជីវិត និងការបិទច្រកទ្វារព្រំដែនជាឯកតោភាគីពីយោធាថៃ បានធ្វើឱ្យជម្លោះព្រំដែនរវាងប្រទេសជិតខាងទាំងពីរកាន់តែតានតឹងរហូតរាជរដ្ឋាភិបាលកម្ពុជា សម្រេចបិទការនាំចូលទំនិញមួយចំនួនពីប្រទេសថៃ ហើយនៅថ្ងៃទី២៤ ខែមិថុនា ច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរត្រូវបានភាគីថៃ បិទទាំងស្រុងដោយគ្មានជូនដំណឹងមកកម្ពុជា។ ក្រោយកម្ពុជា បិទការនាំចូលទំនិញពីថៃ ធ្វើឱ្យសាធារណជនមួយចំនួនមានការព្រួយបារម្ភថា តម្លៃទំនិញនៅលើទីផ្សារកម្ពុជា អាចនឹងហក់ឡើងថ្លៃខ្ពស់។