ផ្លែដូងនឹងឡើងថ្លៃទូទាំងតំបន់អាស៊ី ក្រោយបញ្ហាអាកាសធាតុ និងសត្វល្អិតធ្វើឱ្យប៉ះពាល់ដល់ទិន្នផលដូង
ដោយ
អ្នកដាំដូងអាចនឹងត្រូវប៉ាន់ខ្លាំង ក្រោយមានការវាយតម្លៃថា តម្លៃផ្លែដូងនឹងហក់ឡើងខ្ពស់នៅទូទាំងទ្វីបអាស៊ីនៅឆ្នាំនេះ ដោយសារទិន្នផលដូងនៅតាមបណ្តាប្រទេសផលិតដូងធំៗកំពុងរងការគំរាមកំហែងពីបញ្ហាអាកាសធាតុនិងសត្វល្អិត។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express ផ្លែដូងដែលនាំចេញពីវៀតណាម ហ្វីលីពីន និងថៃ បានហក់ឡើងថ្លៃដល់ជាង៨ដុល្លារក្នុងមួយឡូ។