លោក ត្រាំ កំពុងសម្លឹងមើលមហាសេដ្ឋីអាម៉េរិកម្នាក់ឱ្យដឹកនាំទីភ្នាក់ងារអវកាសណាសា
ដោយ
ដើម្បីប្រណាំងប្រជែងជាមួយចិន ដែលកំពុងសកម្មលើការអភិវឌ្ឈន៍បច្ចេកវិទ្យាអាវកាស លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក កំពុងសម្លឹងជ្រើសរើសលោក ចារ៉េត អ៊ីសាអាមេន (Jared Isaacman) ឱ្យដឹកនាំទីភ្នាក់ងារអាវកាសអាម៉េរិក ណាសា។ បេក្ខភាពដែលលោក ត្រាំ កំពុងសម្លឹងនេះ ជាកំពូលមហាសេដ្ឋី និងជាអាវកាសយានិករបស់អាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។