នាវាចម្បាំងរបស់ចិន ពីរគ្រឿង និងនាវាចម្បាំងអូស្ត្រាលី១គ្រឿង បានចូលចតនៅកម្ពុជា ចំថ្ងៃថៃ ដាក់ឱសានវាទបណ្តេញពលរដ្ឋខ្មែរ
ដោយ
ដូចការគ្រោងទុក នាវាចម្បាំងរបស់ចិន ចំនួនពីរគ្រឿង និងនាវាចម្បាំងរបស់អូស្ត្រាលីចំនួន១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃឱសានវាទ ថៃ ដាក់ផែនការបណ្តេញពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការចូលចតរបស់នាវាចម្បាំងរបស់ប្រទេសទាំងពីរនេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម អ៊ិន សុខេមរ៉ា នាយសេនាធិការរងមូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវីជាច្រើនរូបទៀត។