#បុគ្គលិករបស់វិទ្យុអាស៊ីសេរី

Articles by Tag បុគ្គលិករបស់វិទ្យុអាស៊ីសេរី

បុគ្គលិករបស់វិទ្យុអាស៊ីសេរី និង VOA មានក្តីសង្ឃឹមឡើងវិញ ក្រោយចៅក្រមទាត់ចោលការសម្រេចរបស់លោក ត្រាំ

ដោយ​ ​ ខេមបូណូមីស
អ្នកសារព័ត៌មាន និងបុគ្គលិករបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាម៉េរិក ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដែលត្រូវបានផ្អាកពីការងារកាលពីពេលថ្មីៗ ហាក់មានសង្ឃឹមឡើងវិញ ក្រោយតុលាការសហព័ន្ធច្រាលចោលការសម្រេចរបស់លោក ដូណាល់ ត្រាំ ដែលបញ្ជាឱ្យបិទទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល។ ក្រោមចំណាត់ការក្តៅរបស់លោក ត្រាំ បានធ្វើឱ្យបុគ្គលិក និងមន្ត្រីកិច្ចសន្យារាប់ពាន់នាក់ត្រូវបានឱ្យផ្អាក និងបញ្ចប់កុងត្រាការងារភ្លាមៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។