ក្រុមប្រឹក្សាអាកាសចរណ៍នៃអង្គការសហប្រជាជាតិអះអាងថា រុស្ស៊ីជាអ្នកបាញ់ទម្លាក់យន្តហោះ MH17 របស់ម៉ាឡេស៊ីកាលពីឆ្នាំ២០១៤
ដោយ
នៅទីបំផុតវាំងននខ្មៅនៅពីក្រោយសោកនាដកម្មធ្លាក់យន្ដហោះ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីកាលពីឆ្នាំ២០១៤ ត្រូវលាតត្រដាងហើយ ក្រោយក្រុមប្រឹក្សាអាកាសចរណ៍ នៃអង្គការសហប្រជាជាតិបានសម្រេចចេញសេចក្ដីសន្និដ្ឋានជាផ្លូវការដ៏គួរឱ្យភ្ញាក់ផ្អើលថា ប្រទេសរុស្ស៊ីជាអ្នកបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ីនេះ ដោយបង្កសោកនាដកម្មផ្ដាច់ជីវិតមនុស្សទាំងអស់នៅលើយន្តហោះនោះប្រមាណ៣០០នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។