ធនាគារកណ្តាលអាម៉េរិក សម្រេចមិនបញ្ចុះអត្រាការប្រាក់តាមការបង្គាប់របស់លោក ត្រាំ ដើម្បីការពារស្ថិរភាពសេដ្ឋកិច្ច
ដោយ
ទោះបីជារងសម្ពាធនយោបាយ និងការគំរាមយ៉ាងខ្លាំងក្លាពីសំណាក់លោក ដូណាល់ ត្រាំ យ៉ាងណាក៏ដោយ ក៏បុរសខ្លាំងក្នុងវិស័យហិរញ្ញវត្ថុអាម៉េរិក លោក ជឺរ៉ូម ផូវែល (Jerome Powell) ប្រធានធនាគារកណ្តាលអាម៉េរិក នៅតែរក្សាជំហររឹងដូចដុំថ្ម ដោយសម្រេចផ្អាកមិនបញ្ចុះ មិនកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតទេ ក្រោយពីបានបញ្ចុះ៣ដង កាលពីឆ្នាំ២០២៥។ ការរក្សាអត្រាការប្រាក់នៅកម្រិត៣,៦% របស់ធនាគារកណ្តាលរបស់អាម៉េរិក គឺជាយុទ្ធសាស្ត្រ ដើម្បីទប់លំនឹងស្ថិរភាពសេដ្ឋកិច្ចរបស់អាម៉េរិក កុំឱ្យរអិលធ្លាក់ក្នុងរណ្តៅហានិភ័យ។