ប្រមុខការទូតអ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួមប៉ះសម្ដីគ្នាមួយប្រាវអំឡុងកិច្ចប្រជុំ BRICS នៅឥណ្ឌា
ដោយ
ប្រមុខការទូតអ៊ីរ៉ង់ និងតំណាងប្រទេសអេមីរ៉ាតអារ៉ាប់រួមបានប៉ះសម្ដីគ្នាមួយប្រាវអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃប្លុកប្រទេស BRICS ធ្វើឡើងនៅឥណ្ឌា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានចោទប្រកាន់អេមីរ៉ាតអារ៉ាប់រួមថា បានចូលរួមដោយផ្ទាល់ក្នុងប្រតិបត្តិការយោធាវាយប្រហារប្រទេសអ៊ីរ៉ង់។ នេះឆ្លុះបញ្ចាំងពីភាពតានតឹងកើនឡើងកម្ដៅកាន់តែខ្លាំងនៅក្នុងប្លុកប្រទេស BRICS ជុំវិញវិបត្តិសង្គ្រាមអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់។