បវរកញ្ញាថៃលំដាប់ពិភពលោក១រូបអំពាវនាវឱ្យរដ្ឋាភិបាលថៃយកចិត្តទុកដាក់ចំពោះសន្តិភាព
ដោយ
ការអំពាវនាវរកសន្តិភាពដ៏កម្រមួយពីបុគ្គលសាធារណៈថៃម្នាក់បានបង្កឱ្យមានការជជែកវែកញែកយ៉ាងក្តៅគគុកនៅលើបណ្តាញសង្គមថៃ ចំពេលចលនា និងទស្សនៈជាតិនិយមកំពុងកើនឡើង ក្រោយយោធាថៃបានបើកការវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ មកដល់បច្ចុប្បន្ននេះ។ កញ្ញា អូផល ស៊ូឆាតា ឆាងរី (Opal Suchata Chuangsri) បវរកញ្ញាលំដាប់ពិភពលោករបស់ថៃ ស្នើដោយកម្រឱ្យមេដឹកនាំថៃជ្រើសរើសសន្តិភាពជាជាងសង្រ្គាម និងបញ្ហាមនុស្សជាតិជាជាងផលប្រយោជន៍។