ផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ចិន ផ្តោតសំខាន់លើការអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា
ដោយ
ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោក បានដាក់ចេញផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំទៅមុខ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។ ផែនការអភិវឌ្ឍន៍របស់ចិននេះ មិនបានផ្តោតខ្លាំងលើបញ្ហាបន្ទាន់នោះទេ ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍ឧស្សាហកម្ម និងបច្ចេកវិទ្យា។ ពាក់ព័ន្ធបញ្ហាបច្ចេកវិទ្យា ចិនប្តេជ្ញានឹងបង្កើនការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទ្វេដង ធ្វើយ៉ាងណាធានាថា ចិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាដោយខ្លួនឯង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ិនហួរ។