ក្រុមហ៊ុនផលិតបន្ទះសូឡានៅអាម៉េរិក ស្នើឱ្យរដ្ឋាភិបាល ដំឡើងពន្ធលើបន្ទះសូឡារបស់ឥណ្ឌូនេស៊ី ឡាវ និងឥណ្ឌា
ដោយ
សម្ពន្ធក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬសូឡារបស់សហរដ្ឋអាម៉េរិក បានដាក់ញត្តិទៅរដ្ឋាភិបាលសហព័ន្ធកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្នើសុំដំឡើងពន្ធលើការនាំចូលបន្ទះសូឡាមកពីប្រទេសនៅតំបន់អាស៊ីមួយចំនួន រួមមាន ឥណ្ឌូនេស៊ី ឡាវ និងឥណ្ឌា ដែលជាវិធានការមួយផ្តោតលើការនាំចេញរបស់ក្រុមហ៊ុនចិន និងឥណ្ឌា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។