ផ្លូវបេតុងអាមេប្រវែង ២គីឡូម៉ែត្រ ចូលទៅកាន់កំពង់ផែកោះស្ដេច ខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ!
ដោយ
ផ្លូវបេតុងអាមេនេះ មានប្រវែង ២,០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងបានបំពាក់ បង្គោលសូឡាបំភ្លឺសងខាងផ្លូវ ដែលជាផ្លូវចូលទៅកាន់កំពង់ផែកោះស្តេច ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី ១០ខែមករា ឆ្នា២០២៦។ ផ្លូវនេះ ជាសមិទ្ធផលដ៏មានសារៈសំខាន់មួយទៀត ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើដំណើរ សុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងតំបន់។