#ពានរង្វាន់ណូបែលសន្តិភាព

Articles by Tag ពានរង្វាន់ណូបែលសន្តិភាព

លោក ដូណាល់ ត្រាំ ថា បើលោកមិនទទួលបានពានរង្វាន់ណូបែលសន្តិភាពទេ វាស្មើនឹងការប្រមាថចំពោះសហរដ្ឋអាម៉េរិក

ដោយ​ ​ ខេមបូណូមីស
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងនៅថ្ងៃទី៣០ ខែកញ្ញា ថា វានឹងក្លាយជាការប្រមាថចំពោះសហរដ្ឋអាម៉េរិក ប្រសិនបើលោកមិនទទួលបានពានរង្វាន់ណូបែលសន្តិភាព សម្រាប់តួនាទីដែលលោកបានលូកដៃអន្តរាគមន៍ជួយពន្លត់ភ្លើងសង្គ្រាមជាច្រើនដោយជោគជ័យទេនោះ។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះលោក ត្រាំ បានអះអាងថា នៅក្នុងរយៈពេល៧ខែមកនេះ លោកបានជួយពន្លត់ភ្លើងសង្គ្រាមរហូតដល់ទៅ៧ ដោយជោគជ័យរួមទាំងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ផងដែរ។