ចិន គ្រោងបើកដំណើរការព្រែកជីក ភីងលូ ដែលតភ្ជាប់តំបន់អាស៊ាន និងពិភពលោកតម្លៃ១០ពាន់លានដុល្លារនៅចុងឆ្នាំនេះ
ដោយ
ចិន កំពុងត្រៀមបើកដំណើរការសាកល្បងព្រែកជីក ភីងលូ លឿនជាងការរំពឹងទុកនៅអំឡុងខែកញ្ញា ឆ្នាំ២០២៦ ខណៈគម្រោងដ៏មហិមានេះត្រូវបានគេចាត់ទុកថា ជាព្រែកជីកធំបំផុតមួយរបស់ចិន។ ដោយមានប្រវែងសរុប១៣៤គីឡូម៉ែត្រ “ព្រែកជីក ភីងលូ” តភ្ជាប់ពីទីក្រុងណាននីង ឆ្ពោះទៅកាន់ឈូងសមុទ្រតុងកឹង ដោយបង្កើតបាននូវផ្លូវទឹកថ្មីតភ្ជាប់តំបន់អាស៊ាន និងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។