#ព្រែកជីក ហ្វូណនតេជោ

Articles by Tag ព្រែកជីក ហ្វូណនតេជោ

អ្នកនាំពាក្យក្រសួងសាធារណការ អះអាងថា គម្រោងព្រែកជីក ហ្វូណនតេជោ មិនពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្លូវទៅកោះត្រល់របស់វៀតណាម នោះទេ

ដោយ​ ​ ខេមបូណូមីស
គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តរបស់កម្ពុជា តម្លៃប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិក នឹងដាក់គ្រឿងចក្រជីក និងស្តារនៅចុងខែវិច្ឆិកា ឬដើមខែធ្នូ ខាងមុខ។ គម្រោងដ៏សំខាន់នេះ ត្រូវបានអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា នឹងដំណើរការទៅមុខ និងមិនមានឧបសគ្គអ្វីត្រូវរាំងស្ទះនោះទេ។ ការអះអាងបែបនេះរបស់អ្នកនាំពាក្យក្រសួងសាធារណការ ធ្វើឡើងក្រោយមានការចុះផ្សាយថា វៀតណាមកំពុងសាងសង់ផ្លូវក្នុងសមុទ្រពីខេត្តហាទៀង ទៅកោះត្រល់ ដើម្បីបិទច្រកកុំឱ្យកប៉ាល់ដឹកទំនិញអាចចេញចូលព្រែកជីកហ្វូណនតេជោបាន។