អ្នកជំនាញចាត់ទុកការចាប់ខ្លួនមេខ្លោងឧក្រិដ្ឋកម្មអនឡាញ ចេន ហ្ស៊ី ជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជាក្នុងទាក់ទាញទេសចរ និងវិនិយោគិន
ដោយ
ការចាប់ខ្លួនមេខ្លោងឧក្រិដ្ឋកម្មអនឡាញជនជាតិចិនដ៏ល្បីឈ្មោះលោក ចេន ហ្ស៊ី និងបក្ខពួកនាពេលថ្មីៗនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍សង្គម និងអ្នកជំនាញសេដ្ឋកិច្ចចាត់ទុកថា ជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបោសសម្អាតភាពមិនស្អាតស្អំ និងស្ដារកេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញនៅលើឆាកអន្តរជាតិ។ សម្រាប់អ្នកជំនាញ ការចាប់ខ្លួនមេក្លោងក្នុងអំពើឆបោក និងលាងលុយកខ្វក់នេះ ក៏ជាផ្នែកមួយជួយបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ និងវិនិយោគិនបរទេសឱ្យមកកម្សាន្ត និងបោះទុនវិនិយោគនៅកម្ពុជាផងដែរ។