ហុងកុង ជែងឈ្នះស្វីស ក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិកំពូលពិភពលោក
ដោយ
ហុងកុង បានបង្កការភ្ញាក់ផ្អើលក្នុងវិស័យហិរញ្ញវត្ថុសកល ដោយជែងឈ្នះប្រទេសស្វីស ក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិក្រៅប្រទេសធំជាងគេបំផុតរបស់ពិភពលោក។ បច្ចុប្បន្ន ទីក្រុងហុងកុង កំពុងគ្រប់គ្រងទ្រព្យសម្បត្តិឆ្លងដែនប្រមាណជិត ៣ ទ្រីលានដុល្លារអាម៉េរិក ដែលខ្ពស់ជាងស្វីសបន្តិច ដែលមានប្រមាណជិត៣ ទ្រីលានដុល្លារអាម៉េរិក។ កំណើននេះបានបង្ហាញពីការផ្លាស់ប្តូរទិសដៅលំហូរទុនសកលទៅកាន់តំបន់អាស៊ីយ៉ាងច្បាស់។