មេដឹកនាំទីម័រខាងកើត ចាត់ទុកការក្លាយជាសមាជិកអាស៊ានជាផ្លូវការ ជាការសម្រេចក្តីសុបិនដ៏ធំរបស់ខ្លួន
ដោយ
ទីម័រខាងកើត ដែលជាប្រទេសដែនកោះដ៏តូចមួយមានប្រជាជនសរុបប្រមាណ១,៤លាននាក់ បានក្លាយជាសមាជិកទី១១របស់អាស៊ានជាផ្លូវការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមេដឹកនាំប្រទេសនេះបានចាត់ទុកការក្លាយជាសមាជិកពេញសិទ្ធនេះជាការសម្រេចក្តីសុបិនដ៏ធំរបស់ខ្លួន។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ បានប្រកាសស្វាគមន៍សមាជិកភាពរបស់ទីម័រខាងកើត ហើយបានចាត់ទុកការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត គឺជារឿងដ៏សំខាន់មួយ ដែលបញ្ជាក់ជាថ្មីអំពីជោគវាសនារួម និងស្មារតីនៃចំណងមិត្តភាពក្នុងតំបន់។