មន្ត្រីជាន់ខ្ពស់អាម៉េរិកថា គ្មានហានិភ័យនៃការធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចសម្រាប់អាម៉េរិកនោះទេ ទោះការបិទរដ្ឋាភិបាលធ្វើឱ្យខាតបង់១១ពាន់លានដុល្លារក៏ដោយ
ដោយ
លោក ស្ដុត បេសសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកបានអះអាងកាលពីថ្ងៃទី២៣ វិច្ឆិកា ថា ការបិទរដ្ឋាភិបាលរយៈពេល៤៣ថ្ងៃបានធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកខាតបង់យ៉ាងធ្ងន់ធ្ងររហូតដល់១១ពាន់លានដុល្លារ។ តែទោះជាយ៉ាងណាក៏ដោយមន្ត្រីជាន់ខ្ពស់រូបនេះមានសុទិដ្ឋិនិយមថា គ្មានហានិភ័យណាមួយបង្ហាញថាសេដ្ឋកិច្ចអាម៉េរិកទាំងមូលនឹងធ្លាក់ចូលក្នុងវិបត្តិនោះទេ បើទោះបីបច្ចុប្បន្នវិស័យខ្លះបានធ្លាក់ក្នុងវិបត្តិក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។