#មេបញ្ជាការភូមិភាគទី២ត្រូវចូលនិវត្តន៍នៅថ្ងៃទី៣០ខែកញ្ញា!

Articles by Tag មេបញ្ជាការភូមិភាគទី២ត្រូវចូលនិវត្តន៍នៅថ្ងៃទី៣០ខែកញ្ញា!

នាយករដ្ឋមន្រ្តីស្តីទីថៃ ហាក់បង្ហាញពីជំហរមិនគាំទ្រ ឲ្យបន្តអាណត្តិរបស់មេបញ្ជាការភូមិភាគទី២របស់ថៃនោះឡើយ

ដោយ​ ​ ខេមបូណូមីស
ចំពេលដែលមានការអំពាវនាវឱ្យបន្តអាណត្តិរបស់មេបញ្ជាការកងទ័ពជើងគោកភូមិភាគទី២ថៃ ដែលបង្កការប៉ះទង្គិចជាមួយកម្ពុជានៅតាមព្រំដែននៃខេត្តព្រះវិហារ និងឧត្តរមានជ័យ គឺ លោកឧត្តមសេនីយ ប៊ុនស៊ីន ផាត់ឃ្លាំង (Boonsin Padklang) នាយករដ្ឋមន្ត្រីស្តីទី ភូមថាំ វិឆាយ៉ាឆៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែសីហាថា លោកមិនបានជំទាស់នឹងវិធានការនេះទេ ប៉ុន្តែលោកសង្កត់ធ្ងន់ថា ប្រព័ន្ធនៃការផ្លាស់ប្តូយោធាថៃមិនគួរត្រូវបានកែសម្រួលដើម្បីឱ្យមានការបន្ដមុខតំណែងបែបនេះទេ ។