នាយករដ្ឋមន្ត្រីកាណាដា កំពុងរងសម្ពាធឱ្យលុបចោលកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35 ពីអាម៉េរិក
ដោយ
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ត្រូវបានដាក់សម្ពាធឱ្យលុបចោលកិច្ចព្រមព្រៀងរបស់កាណាដា ក្នុងការទិញយន្តហោះចម្បាំងអាម៉េរិក ធុន F-35 រហូតដល់ទៅ៨៨គ្រឿងក្នុងតម្លៃច្រើនពាន់លានដុល្លារ ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ គំរាមកំហែងថា នឹងសងសឹកកាណាដា ផ្នែកពាណិជ្ជកម្មយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Independent កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។