មនុស្សរាប់លាននាក់ត្រឡប់ទៅផ្ទះសម្បែងវិញ ក្រោយការព្រមានអំពីរលកយក្សស៊ូណាមិនៅប៉ាស៊ីហ្វិកត្រូវបានដកចេញ
ដោយ
ការព្រមានពីការកើតមានរលកយក្សស៊ូណាមិបណ្ដាលមកពីការរញ្ជួយដីកម្រិតជិត៩រិច្ឆទ័រនៅតំបន់ចុងភាគបូព៌ាប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃពុធ ត្រូវបានដកចេញវិញនៅទូទាំងតំបន់ជាប់នឹងសមុទ្រប៉ាស៊ីហ្វិក ដោយបានអនុញ្ញាតឱ្យអ្នកជម្លៀសខ្លួនបណ្តោះអាសន្នរាប់លាននាក់ត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។