លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាប់ឈ្មោះជាថ្នាក់ដឹកនាំអ៊ិស្លាមដ៏មានឥទ្ធិពលបំផុតទី១០នៅលើពិភពលោក
          
            
            ដោយ
            
            
            
          
        
        នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានប្ដូរវេនរបស់អាស៊ាន សម្រាប់ឆ្នាំ២០២៥ បានជាប់ចំណាត់ថ្នាក់ជាអ៊ិស្លាមសាសនិក ដែលមានឥទ្ធិពលបំផុតលំដាប់ទី១០នៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់មជ្ឈមណ្ឌល Royal Islamic Strategic Studies Centre (RISSC) នៃប្រទេសហ្ស៊កដានី។
      