លទ្ធភាពនៃការផ្ទុះអាវុធជាថ្មីរវាងអាម៉េរិក និងអ៊ីរ៉ង់ មានកាន់តែខ្ពស់ ខណៈបទឈប់បាញ់ នឹងត្រូវ ផុតសុពលភាព នៅត្រឹមថ្ងៃអង្គារនេះ
ដោយ
ខណៈដែល សុពលភាពបទឈប់បាញ់អាម៉េរិក-អ៊ីរ៉ង់ នឹងត្រូវផុតនៅត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ភាពតានតឹង និងលទ្ធភាពដែលអាចផ្ទុះការវាយប្រហារ គ្នាដ៏ខ្លាំងក្លាជាថ្មី ក៏កំពុងកើនឡើងផងដែរ។ ភាពតានតឹងកើនឡើងខ្លាំង គឺនៅក្រោយពេល ដែលអាម៉េរិក កាលពីថ្ងៃទី ១៩ ខែមេសា បានបាញ់ប្រហារ ទៅលើ នាវាដឹកប្រេងរបស់របស់អ៊ីរ៉ង់ ហើយបានរឹបអូសយកនាវានោះ ដោយទីក្រុងវ៉ាស៊ីនតោន អះអាងថា នាវានោះ បានព្យាយាមបើកចូលទីតាំងដែល អាម៉េរិកបានបិទផ្លូវទឹកនៅជិតច្រកសមុទ្រហ័រម៉ូស។