កម្ពុជា រំពឹងវេទិកាធុរកិច្ចកម្ពុជា-ឌូបៃ ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរ
ដោយ
សភាពាណិជ្ជកម្មឌូបៃ សហការគ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំវេទិកាធុរកិច្ចកម្ពុជា-ឌូបៃ ក្នុងគោលបំណងជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត តាមរយៈការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់របស់វិនិយោគិននៃប្រទេសទាំងពីរ ដើម្បីស្វែងរកកាលានុវត្តភាពនៃកិច្ចសហការលើវិស័យសក្តានុពលសំខាន់ៗ។