#វិស័យ​​កសិកម្ម

Articles by Tag វិស័យ​​កសិកម្ម

តើតម្លៃជីគីមីនៅកម្ពុជា មានការប្រែប្រួលយ៉ាងណា ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់?

ដោយ​ ​ ខេមបូណូមីស
សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាមិនត្រឹមតែជំរុញឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ប៉ុណ្ណោះទេ ថែមទាំងកំពុងយ៉ាងធ្ងន់ធ្ងរដល់ឆ្នាំងបាយរបស់កសិករនៅតំបន់អាស៊ី រួមទាំងកម្ពុជា ផងដែរ។ ជាក់ស្តែងការបិទច្រកសមុទ្រហ័រម៉ូស ដែលជាច្រកដឹកជញ្ជូនដ៏សំខាន់របស់ពិភបលោកបានធ្វើឱ្យដឹកជីកសិកម្មជិត១លានតោនជាប់គាំង ដែលជាដើមចមធ្វើឱ្យតម្លៃជីគីមីនៅទីផ្សារកម្ពុជាចាប់ផ្តើមប្រែប្រួលគួរឱ្យព្រួយបារម្ភ។ តើតម្លៃជីគីមីនៅទីផ្សារកម្ពុជា មានស្ថានភាពយ៉ាងណា ក្រោយប្រេងឡើងថ្លៃខ្ពស់ដោយសារជម្លោះនៅមជ្ឈិមបូព៌ា?