#វិស័យ​ថាមពល

Articles by Tag វិស័យ​ថាមពល

រដ្ឋាភិបាលកម្ពុជា សម្រេចកាត់បន្ថយចំណាយ៣០% លើប្រេងឥន្ធនៈ និងបេសកកម្មតាមស្ថាប័នរដ្ឋ ដើម្បីទប់ទល់នឹងវិបត្តិថាមពល

ដោយ​ សោម ស្រីពេជ្រ
ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលសកល ដែលកំពុងប្រែប្រួលខ្លាំង និងពុំអាចព្យាករបាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញនូវវិធានការវិចារណកម្មចំណាយ ដោយកាត់ព្យួរឥណទានលើការប្រើប្រាស់ប្រេងឥន្ធនៈ និងចំណាយបេសកកម្មចំនួន៣០% នៅតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋទាំងអស់។ វិធានការសន្សំសំចៃនេះ ធ្វើឡើងក្នុងគោលបំណងរក្សាឥណទានថវិកាទុកសម្រាប់កិច្ចការយុទ្ធសាស្ត្រចាំបាច់ និងដើម្បីធានាបាននូវស័ក្តិសិទ្ធិភាព នៃតម្លៃសាច់ប្រាក់ជាតិក្នុងកាលៈទេសៈដ៏លំបាក នៃវិបត្តិសេដ្ឋកិច្ចពិភពលោក។