តំណាងរាស្ត្រអាម៉េរិក ស្នើឱ្យលោក ត្រាំ បន្ធូរបន្ថយពន្ធលើជប៉ុន ដែលកំពុងមានជម្លោះជាមួយចិន
ដោយ
សេដ្ឋវិទូថៃ នៅថ្ងៃទី០៨ ខែធ្នូនេះ បានព្រមានពីឧបសគ្គដែលរារាំងដល់កំណើនសេដ្ឋកិច្ចថៃរយៈពេលវែង ចំពេលដែលវិស័យឧស្សហកម្មចុះខ្សោយ។ ក្នុងន័យនេះ ប្រធានសេដ្ឋវិទូថៃប្រចាំក្រុមហ៊ុនហិរញ្ញវត្ថុ គាតណាគីន ផាត្រា គ្រុប ( Kiatnakin Phatra Financial Group) គឺ លោកភីផាត លឿងណារ៉ុមីតឆៃ (Pipat Luengnaruemitchai) បានអះអាងថា សេដ្ឋកិច្ចថៃ នឹងរអិលធ្លាក់ចុះពីលំដាប់សេដ្ឋកិច្ចទី២ មកឈរនៅលំដាប់ទី៥វិញ ដែលតាមពីក្រោយប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និង វៀតណាម។ នេះបើយោងតាមចុះផ្សាយដោយកាសែតថៃThe Nation។