សម្ពាធពីវិបត្តិសកល បង្ខំឱ្យរាជរដ្ឋាភិបាល បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី៥% មកនៅត្រឹម៤,២%
ដោយ
ឥទ្ធិពលនៃភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចសកល រួមជាមួយវិបត្តិភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា ដែលរុញច្រានតម្លៃថាមពលឱ្យហក់ឡើងខ្ពស់បានក្លាយជាសម្ពាធយ៉ាងខ្លាំងដល់សេដ្ឋកិច្ចតំបន់។ ជាមួយគ្នានេះ កម្ពុជា ក៏កំពុងប្រឈមនឹងផលប៉ះពាល់សាយភាយពីបញ្ហាព្រំដែន និងយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកត្តាទាំងនេះបានជំរុញឱ្យរាជរដ្ឋាភិបាល សម្រេចបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៦ មកនៅត្រឹម ៤,២% ប៉ុណ្ណោះ ខណៈនៅក្នុងច្បាប់ថវិកាកាលពីពេលកន្លងទៅរំពឹងថា នឹងសម្រេចបានរហូតដល់ ៥%។