#វិស័យសាសនា

Articles by Tag វិស័យសាសនា

អ្នកជំនាញព្រមានថា ថៃនឹងមានការខាតបង់ធ្ងន់ធ្ងរដោយសារការប្រមាថសាសនា ហិណ្ឌូ

ដោយ​ ​ ខេមបូណូមីស
ការបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុ ពីសំណាក់យោធាមិនស្គាល់សាសនាថៃ នៅតំបន់អានសេះក្នុងខេត្តព្រះវិហារ កំពុងបង្កឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីពលរដ្ឋឥណ្ឌា ជាពិសេសអ្នកគោរពសាសនា ហិណ្ឌូ ខណៈទង្វើនេះត្រូវបានគេចាត់ទុកថា ជាការចាក់ទម្លុះព្រលឹងសាសនា ដែលមានអ្នកគោរពដ៏ច្រើននៅក្នុងពិភពលោក។ អ្នកជំនាញបានចាត់ទុកការបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុនេះវាជាអំពើហិង្សាវប្បធម៌។ ការណ៍នេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់អ្នកគោរពប្រតិបត្តិសាសនា ហើយថៃ ដែលជាអ្នកបំផ្លាញអាចនឹងមានការខាតបង់ដោយសារការប្រមាថនេះ។